ត្រឡប់ក្រោយ

គិត​ត្រឹម​ថ្ងៃទី​១៦ មករា រដ្ឋាភិបាល ចំណាយ​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ ឧបត្ថម​ដល់​កម្មការិនី​សម្រាលកូន​

គិត​ត្រឹម​ថ្ងៃទី ១៦ មករា​នេះ កម្មការិនី​រោងចក្រ​ចំនួន​១,៨៩៥​នាក់​ហើយ ដែល​បាន​សម្រាលកូន​ចំនួន​១,៩១១​នាក់​។ កម្មការិនី​ទាំងនេះ បានទទួល​ប្រាក់ឧបត្ថម្ភ​តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល ដែល​សន្យា​ផ្ដល់​ថវិកា​៤០​ម៉ឺន​រៀល សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​បាន​១​នាក់ , ថវិកា​៨០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ និង​ទឹកប្រាក់​១២០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ​បីនាក់​។ ដោយ​អនុវត្តតាម​ការសន្យា​នេះ រដ្ឋាភិបាល បាន​ចំណាយ​ទឹកប្រាក់​អស់​៧៤៦​លាន ៤​សែន​រៀល​ហើយ សម្រាប់​ស្ត្រី​សម្រាលកូន​ទាំងនោះ​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមដាន​យកចិត្តទុកដាក់​លើ​កម្ម​ការិនី កំពុងមាន​ផ្ទៃពោះ​បន្ថែមទៀត ដោយ​ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ តាម​គោលនយោបាយ​រដ្ឋាភិបាល​។​

ប្រភព៖ថ្មីៗ

https://goo.gl/gFfKBG

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា