ត្រឡប់ក្រោយ

ក្រុម​អតីតតំណាង​រាស្ត្របក្សប្រឆំាងស្នើជាថ្មីទៀតសុំចូលសួរសុខទុក្ខលោក កឹម សុខា

ក្រុមអតីតតំណាង​រាស្ត្រគណបក្សប្រឆំាង ​បានដាក់លិខិតមួយស្នើទៅតុលាការជាថ្មីទៀត​ ដោយថា​ដើម្បី​សួរ​សុខ​​ទុក្ខ​​លោក កឹម សុខា នៅ​ពន្ធ​នា​​គារ​​ត្រពាំងផ្លុង និងរាយការណ៍ពីការវិវត្តនយោបាយនៅកម្ពុជា​។ក្នុង​លិខិតរបស់ក្រុមអតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ នៅ​មណ្ឌលខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ​ ដាក់​​ទៅ​សាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៦ខែ​មករាម្សិល​មិញនេះ បានឲ្យដឹងថា អតីតតំណាង​រាស្ត្រ៥រូប និង​សហការី​១០នាក់​​ផ្សេ​ងទៀត បាន​ស្នើទៅចៅក្រម​ស៊ើបសួរ​លោក គឺ ឬទ្ធី ដើម្បីចូលសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារ នាថ្ងៃទី១៩ ខែ​មករា វេលាម៉ោង៩ព្រឹក ខណៈតុលាការមិនទាន់មានការឆ្លើយតបនៅឡើយ​។

ប្រភព៖VOD

https://goo.gl/gHXoGb

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា