ត្រឡប់ក្រោយ

គុយបា គាំទ្រកម្ពុជាទប់ស្កាត់អំពើក្បត់ជាតិ របស់អតីតមេដឹកនាំបក្សប្រឆាំង

លោក Juan Carlos Marsán Aguilera អនុប្រធានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបា បានលើកឡើងថា រដ្ឋាភិបាលគុយបាគាំទ្រ ចំពោះការសម្រេចរបស់កម្ពុជា ក្នុងការទប់ស្កាត់អំពើក្បត់ជាតិរបស់អតីតមេបក្សប្រឆាំង ដែលមានបរទេសជួយអន្តរាគមន៍ពីក្រោយខ្នង ។លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Juan Carlos Marsán Aguilera នៅព្រឹកថ្ងៃទី១៧ មករានេះថា “លោកប្រធានគណៈប្រតិភូ ក៏បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីជំហររបស់គុយបាក្នុងការ គោរពនូវសិទ្ធិស្វ័យសម្រេច របស់កម្ពុជា នៅក្នុងការទប់ស្កាត់ នូវការផ្លាស់ប្ដូររបប តាមរយៈការអន្តរាគមន៍ពីក្រៅប្រទេស” ។

ប្រភព៖ដើមអំពិល

https://goo.gl/ZSzc6i

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា