ត្រឡប់ក្រោយ

លោក សម រង្ស៊ី ព្រមាន​ថា​បើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​បោះ​ឆ្នោត​អំពើ​ហិង្សា​នឹង​ផ្ទុះ​ឡើង

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ  អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវ​បាន​ទីភ្នាក់ងារ រ៉យទ័រ (Reuters) ដក​ស្រង់​សម្ដី​ថា លោក សម រង្ស៊ី កំពុង​បង្កើត​បរិយាកាស​ភ័យ​ខ្លាច។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ចាំបាច់​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។

ប្រភព៖RFA

https://goo.gl/myZMao

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា