ត្រឡប់ក្រោយ

បក្ស​កាន់​អំណាច​គ្រោង​​ធ្វើ​មហាសន្និបាត​វាយ​តម្លៃ​សភាពការណ៍​នយោបាយ​៣​ថ្ងៃ

គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​គណៈកម្មាធិការ​កណ្ដាល​រយៈ​ពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ ១៩ ២០ ខែ​មករា ដើម្បី​វាយ​តម្លៃ​សភាពការណ៍​នយោបាយ​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​អ្នក​វិភាគ​មើល​ឃើញ​ថា បើ​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រឹង​កែទម្រង់ ប៉ុន្តែ​ថ្នាក់​ក្រោម​មិន​ប្រឹងប្រែង​ធ្វើ​តាម គណបក្ស​នេះ​នឹង​ពិបាក​ស្ដារ​ប្រជាប្រិយ​របស់​ខ្លួន​មក​វិញ​ណាស់។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ថា មហាសន្និបាត​មាន​កម្មវិធី​សំខាន់ៗ រួម​មាន ការ​ដាក់​ទិសដៅ​ឆ្ពោះ​រក​ទៅ​ជ័យជំនះ​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​នៅ​ពេល​ខាង​មុខ និង​ការ​ដណ្ដើម​យក​ជ័យជំនះ​នៅ​ពេល​អនាគត​ត​ទៅ​ទៀត។

ប្រភព៖RFA

https://goo.gl/jx8sNM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា