ត្រឡប់ក្រោយ

លោក ​សម រង្ស៊ី ​ស្នើ​លោក​ ហ៊ុន សែន​ ឲ្យពន្យារ​ពេលការ​បោះឆ្នោត​ដើម្បី​បញ្ចៀស​ហិង្សា

អតីត​មេដឹកនាំ​ក្រុម​ជំទាស់ ​គឺ​លោក សម រង្ស៊ី បាន​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារ​ពេលការ​បោះឆ្នោត ដើម្បី​បញ្ចៀស​ទាំង​អំពើ​ហិង្សា​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ។នៅ​ក្នុង​សារតាម Twitter នោះ ​លោក សម រង្ស៊ី បាន​សរសេរ​ថា៖«ខ្ញុំ​ដាក់​សំណើ​ទៅ​លោក ហ៊ុន សែន ថា​ ចូរ​ពន្យារ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ​ រហូត​ទាល់តែ​យើង​ទាំង​អស់​គ្នា​មាន​ការ​ធានា​ថា ការ​បោះឆ្នោត​ខាង​មុខ​ទាំង​នោះ​អាច​មាន​ស្តង់ដា​អន្តរជាតិ​ជា​អប្បបរមា។ ការណ៍​នេះ​ នឹង​បញ្ចៀស​ទាំង​អំពើ​ហិង្សា​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ»។

ប្រភព៖VOA

 

https://goo.gl/YN4XxA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា