ត្រឡប់ក្រោយ

អង្គការ Freedom House ថាកម្ពុជា​មិន​​មាន​សេរីភាព តែ​រដ្ឋាភិបាល​ច្រាន​ចោល

នៅ​ក្នុង​របាយការណ៍​សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​មករា អង្គការ Freedom House បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​មិន​​មាន​សេរីភាព​។ ពោល បើ​តាម​របាយការណ៍ កម្ពុជា​​ទទួល​បាន​ពិន្ទុ​៣០​ពិន្ទុ​ប៉ុនណោះ នៅ​លើ​ពិន្ទុ​សរុប​១០០​ពិន្ទុ ថយ​ចុះ ១​ពិន្ទុ​បើ​ធៀប​ទៅ​នឹង​ចំណាត់​ថ្នាក់​ឆ្នាំ​មុន​។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា របាយការណ៍​របស់​អង្គការ Freedom House ដែល​ចាត់​ទុក​កម្ពុជា​ថាជា​ប្រទេស​​មិន​​មាន​សេរីភាព​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​ទេ​។

ប្រភព៖RFI

https://goo.gl/77aFzn

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា