ត្រឡប់ក្រោយ

មន្ត្រី​រដ្ឋាភិបាល​៖ គ្មាន​ឡើយ ការលាង​លុយកខ្វក់រ​បស់​វិនិយោគិន​ចិន​នៅ​កម្ពុជា

រដ្ឋាភិបាល បដិសេធថា គ្មាន​ករណី​អ្នកវិនិយោគ​ចិន ប្រើប្រាស់​លុយកខ្វក់​មក​លាង​សម្អាត​នៅ​ប្រទេស​កម្ពុជា​ឡើយ​។ ការបដិសេធ​របស់រ​ដ្ឋា​ភិ​បាល​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន The New York Times របស់​អាមេរិក បាន​ចុះផ្សាយ​អំពី​ភាពមិនប្រក្រតី​របស់​វិនិយោគិន​ចិន ដែល​នាំគ្នា​សម្រុក​មក​ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ដោយ​នាំយក​លុយកខ្វក់​ពី​ប្រទេស​ចិន​។អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា«​អ្នកវិនិយោគ​ឯកជន​ចិន និង​អ្នកវិនិយោគ​ជា​ផ្លូវការ​ជាង​៩០ យើង​ឃើញ​អ្នកវិនិយោគ​ទាំងអស់នេះ គឺ​ពួកគេ​អាច​យកលុយ​ចេញមក​ប្រើ ល្គឹកណា​រដ្ឋាភិបាល​ចិន​អនុញ្ញាត​។ ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​និយាយថា អង្គភាព​លោក បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចិន ដើម្បី​ស៊ើបអង្កេត​លើ​ករណី​លំហូរ​សាច់ប្រាក់​វិនិយោគិន​ចិន​នៅ​កម្ពុជា ដោយ​យកចិត្តទុកដាក់​បំផុត ប៉ុន្តែ​មិនទាន់​រកឃើញ       ករណី​អ្នកវិនិយោគ​ចិន លាង​ប្រាក់​កខ្វក់​ឡើយ​។

ប្រភព៖ថ្មីៗ

https://goo.gl/CnSZFD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា