ត្រឡប់ក្រោយ

អ្នក​បុរី​កីឡា​ ទៅ​តវ៉ា​ទារ​សំណង​នៅ​មុខ​ផ្ទះ​លោកស្រី​ ស៊ុយ សុផាន

អ្នក​ភូមិ​បុរី​កីឡា​ ១០ គ្រួសារ​ដែល​នៅ​សេសសល់​មិន​ទាន់​ទទួល​យក​សំណង​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដើម្បី​ទាមទារ​សំណង​ជា​ទឹកប្រាក់​ពី ២ ​ម៉ឺន ទៅ​ ២ ​ម៉ឺន​ ៥ ​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ខណៈ​អតីត​អ្នក​បុរី​កីឡា​ជាច្រើន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​ភូមិ​អណ្តូង​កំពុង​រស់នៅ​ក្នុង​ជីវភាព​ដ៏លំបាក​។លោកស្រី ស៊ុយ សុផាន បាន​ប្រាប់​ ​ថា លោកស្រី​បាន​សាងសង់​អគារ​សម្រាប់​ប្រជាពលរដ្ឋ​ហើយ​ប្រគល់​ឲ្យ​សាលា​ក្រុង​ជា​អ្នក​ចាត់ចែង ហើយ​លោកស្រី​មិន​បាន​ដឹង​ពី​របៀប​បែង​ចែង​របស់​សាលាក្រុង​នោះ​ទេ​។ «​ខ្ញុំ​អត់​បាន​ដឹង​ថា​ពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំង​នោះ ទាមទារ​អ្វី​ខ្លះ​ទេ​ព្រោះ​ខ្ញុំ​បាន​សាងសង់​អគារ​មួយ​ចំនួន​ប្រគល់​ឲ្យ​សាលាក្រុង​ជា​អ្នក​ចាត់ចែង​ដោះស្រាយ​ជូន​ពួកគាត់​។ ​អ៊ីចឹង​គាត់​ទាមទារ​អ្វី​ផ្សេង​ទៀត​សួរ​ទៅ​សាលាក្រុង ខ្ញុំ​អស់​ភារកិច្ច​ហើយ​»​

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/jEEmyk

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា