ត្រឡប់ក្រោយ

គុយបា គាំទ្រ​ជំហ​កម្ពុជា ដែល​ទប់ស្កាត់​ការផ្លាស់ប្ដូរ​របប​ថ្មី ពី​សំណាក់​បរទេស​

គុយបា គាំទ្រ​ជំហ​រដ្ឋាភិបាល​កម្ពុជា ដែល​ទប់ស្កាត់​រាល់​សក​ម្ម​ភាព​នានា របស់​បរទេស​ក្នុង​គោលបំណង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ។ គុយបា ចាត់ទុក​ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជា​រឿង​ត្រឹមត្រូវ ក្នុងការ​ការពារ​អធិបតេយ្យភាព និង​ឯករាជ្យភាព​ខ្លួន​។«​គុយបា​តែងតែ​គោរ​ពនូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុជា នៅក្នុង​ការទប់ស្កាត់ ការផ្លាស់ប្តូរ​របប​តាមរយៈ​ការ​លូកដៃ​ពី​ប្រទេស​ដទៃ​»​។ នេះ​ជាការ​សម្ដី​របស់​អនុប្រធាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស​គុយបា ដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ជុំ ស​ន្ទ​រី ស្រង់​មក​ប្រាប់​អ្នកសារព័ត៌មាន​។​

ប្រភព៖ថ្មីៗ

https://goo.gl/MLfziR

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា