ត្រឡប់ក្រោយ

តុលាការ​កោះ​ហៅ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ផ្ដល់​សក្ខីកម្ម​ក្នុង​សំណុំ​រឿង​មេបក្ស​ប្រឆាំង

អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច ដែល​ជា​អតីត​សហការី​របស់​លោក កឹម សុខា នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នៅ​ក្នុង​សំណុំ​រឿង «ក្បត់​ជាតិ» ​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង។ក្នុង​ដី​កោះ​កាល​ពី​អង្គារ​កន្លង​មក​នេះ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​កោះ​ហៅ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ឲ្យ​ចូល​បំភ្លី​​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ក្នុង​នាម​ជា​សាក្សី​នៃ​សំណុំ​រឿង​ប្រឆាំង​លោក កឹម សុខា ដែល​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ប្រភព៖VOD

https://goo.gl/aZsjkG

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា