ត្រឡប់ក្រោយ

តុលាការចោទប្រកាន់ លោកសម​ រង្ស៊ី​ ករណីញុះញង់​ឱ្យ​កងទ័ព​ប្រឆាំង ​រាជរដ្ឋាភិបាល​កម្ពុជា​

លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​លោក​ សម​ រង្ស៊ី​ ដែល​ញុះញង់​ ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​នៃ​កម្ពុជា​។ បច្ចុប្បន្ន​សំណុំរឿង​ត្រូវ​បាន ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ ​បន្ត​តាម​នីតិវិធី​ ក្រោម​រូបភាព​ជនត្រូវចោទ​ នៅ​ក្រៅ​ឃុំ។ នេះ​បើ​តាម​មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​នៅ ​ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៨​ នេះ​ ។លោក​សម​ រង្ស៊ី​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ពីរ​ បទល្មើស​ គឺ​បទ​"ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់​ និងធ្វើឱ្យខូចទឹកចិត្ត កងទ័ព" ​តាមមាត្រា​៤៧១​និង​មាត្រា​៤៧២នៃ​ក្រម​ព្រហ្មទណ្ឌ​។បទល្មើស​នីមួយៗ​កំណត់​ការ​ផ្តន្ទា​ទោស ​ដាក់​ពន្ធនាគារ​ ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល ទៅ​១០លាន​រៀល​។

ប្រភព៖ដើមអំពិល

https://goo.gl/YFz5oB

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា