ត្រឡប់ក្រោយ

លោក ហ៊ុន សែន តែងតាំង​កូនប្រសា​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។ ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា កន្លង​ទៅ។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​តែង​តាំង​នេះ គឺ​ជា​ការ​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន" ឱ្យ​កាន់តែ​រាំង​មាំ​ថែម​ទៀត។អ្នក​វិភាគ និង​អ្នក​តាមដាន​បញ្ហា​សង្គម​អះអាង​ថា ការ​តែងតាំង​កូនចៅ និង​សែស្រឡាយ​គ្រួសារ​របស់​ខ្លួន​ឱ្យ​កាន់​តំណែង​ធំៗ​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​បែប​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​កម្ពុជា​ ឈាន​ទៅ​រក​របប​យោធា និង​គ្រួសារ​និយម។

ប្រភព៖RFA

https://goo.gl/ifYocY

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា