ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថា​ការ​បោះឆ្នោត​មិន​ត្រូវ​ការ​អ.ស.ប​និង​មេដឹកនាំ​ប្រទេស​ណា​ទទួល​ស្គាល់​ឡើយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី២៩ កក្កដា ២០១៨ ដោយ​គ្មាន​ការប្រែប្រួល​ឡើយ។ ការ​លើកឡើង​បែប​ឌឺដង​ផង វាយប្រហារ​ផង​ទៅកាន់​អ្នកវិភាគ និង​ដើម្បី​ឆ្លើយ​ចំពោះ​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មករា ដោយ​ដាក់​ចំណងជើង​ថា« លោកនាយក​រដ្ឋមន្ត្រី​ថា ការ​បោះឆ្នោត​អាច​ធ្វើ​មិន​បាន​បើ​មាន​ការ​ច្របូកច្របល់»។ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ​២០១៧-២០៣០ នៅ​វិមាន​សន្តិភាព ថ្លែង​នៅមុខ​មន្ត្រីរាជការ​ដោយ​ទឹក​មុខមាំ ប្រកប​ដោយ​ការ​ខឹង​សម្បារ​ផង លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះ​បី​ក្នុង​តម្លៃ​ណា​ក៏​ដោយ ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅតែ​រៀបចំឡើង​ដដែល។

ប្រភព៖RFA

https://goo.gl/Qfs5oa

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា