ត្រឡប់ក្រោយ

ម្ដាយ​របស់​សកម្មជន​មាតា​ធម្មជាតិ​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​កូនប្រុស

ម្ដាយ​របស់​សកម្មជន​មាតា​ធម្មជាតិ ២​រូប ដែល​កំពុង​ជាប់ឃុំ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ថ្ងៃ​ទី១៨ មករា នេះ ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ទាំងនោះ​ជួយ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​កូន​របស់​ពួកគាត់​មកវិញ។ ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​ខេត្ត​កោះកុង គ្រោង​បើកសវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ។ម្ដាយ​របស់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​សមាគម​អាដហុក (ADHOC) ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ ជួយ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​កូនប្រុស​របស់​ពួកគាត់​មកវិញ។

ប្រភព៖RFA

https://goo.gl/7rqfGF

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា