ត្រឡប់ក្រោយ

ក្រសួង​ព័ត៌មាន​ហាម​វិទ្យុ​១០២​កុំ​ឲ្យ​ជួល​ម៉ោង​ផ្សាយ​បន្ត​ទៅ​ស្ថាប័ន​ដទៃ​នៅ​តាម​ខេត្ត

លិខិត​របស់​ក្រសួង​ព័ត៌មាន ដែល​ចុះហត្ថលេខា ដោយ លោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ផ្ញើ​ជូន អ្នកស្រី ជា ស៊ុនដាណែត ជា​នាយិកា​ស្ថានីយ​វិទ្យុ​ស្ត្រី FM102 MHz ឲ្យ​បញ្ឈប់​ការ​ជួល​ហ្វ្រេកង់​របស់​ខ្លួន​ឲ្យ​ទៅ​អ្នក​ដទៃ ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត។នៅ​ក្នុង​លិខិត​ដដែល​នោះ បាន​បញ្ជាក់​ទៀត​ថា ក្រសួង​ព័ត៌មាន បាន​ផ្តល់​ហ្វ្រេកង់​ឲ្យ​វិទ្យុ FM102 MHz ទៅ​ឲ្យ អ្នកស្រី ជា ស៊ុនដាណែត ដើម្បី​ប្រើប្រាស់​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​អ្នកស្រី​បាន​យក​ហ្វ្រេកង់​វិទ្យុ FM102 MHz និង​ហ្វ្រេកង់​ផ្សាយ​បន្ត​តាម​ខេត្ត ទៅ​ជួល​បន្ត​ដោយ​បំពាន​លើ​ប្រកាស​របស់​ក្រសួង។

ប្រភព៖RFA

https://goo.gl/fHDMuC

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា