ត្រឡប់ក្រោយ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សំខាន់​៣រូប ដែល​ជួយ​បុណ្យ​សព​លោក កែម ឡី រង​បទចោទ​ថា បាន​កិបកេង​លុយ​ពី​បុណ្យសព

អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ចោទ​ប្រកាន់អតីត​គណៈ​កម្មការ​បុណ្យ​សពលោក​ កែម ឡី​ ចំនួន​បីរូប​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ ក្រោយទទួល​បាន​បណ្តឹង​ពី​ប្រធាន​គណបក្ស​នយោបាយមួយ។អតីត​គណៈកម្មការ​បុណ្យ​សព​លោក​ កែម ឡី ទាំង​៣​រូប​ដែល​រង​បណ្តឹង​របស់​អ្នក​នយោបាយ​ ពេជ ស្រស់​ថា បាន​កិប​កេងប្រាក់​ពី​បុណ្យ​សព​លោក កែម ឡី រួម​មាន​ដូចជា​ លោក​ ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)​ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ព្រមទាំង​ព្រះ​តេជ​ព្រះ​គុណ ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ។​

ប្រភព៖VOA

https://goo.gl/kf1tsi

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា