ត្រឡប់ក្រោយ

កូន​ប្រសា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ឡើង​តំណែង​ជា​អគ្គស្នងការរង​នគរបាល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​តែងតាំង​កូនប្រសា​ប្រុស​គឺ​លោក​ឧត្តមសេនីយ៍ឯក​ ឌី វិជ្ជា ពី​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​មក​ជា​អគ្គស្នងការរង​នគរបាល​ជាតិ​ជា​អ្វី​ដែល​មន្ដ្រី​ក្រសួង​​មហាផ្ទៃ​ថា ដោយសារ​គាត់​មាន​សមត្ថភាព ​ខណៈ​ដែល​សង្គម​ស៊ីវិល​ថា​គួរ​តែ​ពិនិត្យ​ទៅ​លើ​ច្បាប់​ចៀសវាង​ទំនាស់​ផលប្រយោជន៍​។បើ​តាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​មករា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ «​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​»​។លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​ឡើង​តំណែង​ដល់​លោក ឌី វិជ្ជា បាន​មក​ដោយ​សមត្ថភាព​របស់​គាត់​។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/6PCb7T

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា