ត្រឡប់ក្រោយ

អង្គការសិទ្ធិមនុស្សអន្តរជាតិបន្តបរិហារពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Right Watch​បាន​បន្ត​បរិហារ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ជាថ្មីទៀត នៅ​ក្នុង​របាយការណ៍​ពិភពលោក​ឆ្នាំ​២០១៨​នេះ​។ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា កម្ពុជា​បង្រ្កាប​កម្ទេច​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​ប្រឆាំង អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch បាន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ពង្រីក​ការ​បង្រ្កាប​កាន់តែ​ធំ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​។ប៉ុន្តែ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទាត់​ចោល​របាយការណ៍នេះ ហើយ​បាន​បញ្ជាក់យ៉ាង​ខ្លី​ថា រាល់​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​អន្តរជាតិ​មកលើ​រដ្ឋាភិបាល​កម្ពុជា​គឺ មិន​អាច​ទៅ​រួចនោះទេ​។ លោក​បាន​ហៅ​អ្នក​ស្នើទាំង​នោះថា​ជា“ពួកឧទាមក្រៅច្បាប់”​។

ប្រភព៖RFI

https://goo.gl/DKx6Af

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា