ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​អាមេរិក​​ លើក​ទឹកចិត្ត​សង្គម​ស៊ីវិល​ខ្មែរ​ឲ្យ​ជម្នះ​ការ​គាប​សង្កត់ ​ដើម្បី​សេរីភាព

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាមេរិកកាំង​ធំៗ​មួយ​ចំនួន បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខ្មែរ បន្ត​ជម្នះ​នឹង​ការ​រឹត​បន្តឹងនិង​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​រក្សា​លំនឹង​សេរីភាព​និង​រុញច្រាន​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។អ្នកនាង Laura Rosenberger នាយិកា​នៃ​សម្ព័ន្ធ​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ​ឬ Alliance for Securing Democracy និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់នៃ​អង្គការ German Marshall Fund ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ បន្ទាប់​ពី​កិច្ច​ពិភាក្សាមួយ​ស្ដីពី​សេរីភាព​ក្នុង​ពិភពលោក ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​វិទ្យាស្ថាន American Enterprise Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ទី​១៦​ ខែ​មករា​នេះ​ថា ​ប្រទេស​កម្ពុជា មាន​អង្គការ​សង្គម​ស៊ីវិល​ដ៏​សម្បូរ​បែប ហើយ​ក៏​មាន​មេដឹកនាំ​ប្រឆាំង​សំខាន់ៗ​មួយ​ចំនួន​ដែរ។

ប្រភព៖VOA

https://goo.gl/KJoDTz

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា