ត្រឡប់ក្រោយ

គ្រួសារលោក កែម ឡី ស្នើតុលាការវែកមុខឃាតកពិត ជាជាងចាត់ការអ្នករៀបចំបុណ្យ

ក្រុមគ្រួសារលោក កែម ឡី ស្នើឲ្យតុលាការបន្ដវែកមុខរកឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធក្នុងរឿងឃាតកម្ម ជាជាងចាត់ការលើគណៈកម្មាការរៀបចំបុណ្យសព ដែលត្រូវបានតុលាការចេញដីកាឃុំខ្លួនកាលពីថ្ងៃម្សិលមិញ។ប្អូនប្រុសបង្កើតលោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធិ ប្រាប់វីអូឌីថា គណៈកម្មាការរៀបចំបុណ្យសព មិនបានកិបកេងលុយបុណ្យនោះទេ ហើយថា ក្រុមគ្រួសារ ក៏មិនបានពឹងពាក់តុលាការ ឲ្យជួយរកការពិតក្នុងរឿងបច្ឆ័យបុណ្យនេះដែរ។ លោកយល់ថា ចំណាត់ការរបស់តុលាការនេះ គឺជារឿងខុសឆ្គង និងប្រាស់ចាកពីសីលធម៌​ ក្នុងព្រះពុទ្ធសាសនា។លោក កែម រិទ្ធិសិទ្ធិ ជំរុញឲ្យស្ថាប័នតុលាការ និងអាជ្ញាធរ ជួយវែកមុខរកឃាតកពិតប្រាកដ និងអ្នកនៅក្រោយ ជាជាងគិតពីបច្ឆ័យបុណ្យ ដែលថា ក្រុមគ្រួសារលែងចង់ដឹងឮទៀតហើយ។

ប្រភព៖VOD

https://goo.gl/rP24A4

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា