ត្រឡប់ក្រោយ

អ្នក​វិភាគ​រិះគន់​បក្ស​ប្រជាជន​​ដែល​តែងតាំង​មន្ត្រី​រដ្ឋ​ជាង​១០០​នាក់​ជា​សមាជិក​ជាន់ខ្ពស់

អ្នកវិភាគ​នយោបាយ​ជើងចាស់​រិះគន់​ថា ការ​បញ្ចូល​សមាជិក​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​ចំនួន ៣៤២​នាក់ ដែល​ជា​មន្ត្រីរាជការ គឺ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​របស់​គណបក្ស​នេះ ក្លាយ​ជា​គណបក្ស​កុម្មុយនិស្ត​ផ្ដាច់ការ​តែម្ដង។លោក បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា កា​របញ្ចូល​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​គណបក្ស​រឹងមាំ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​កាល​ណា​បក្ស និង​រដ្ឋ​មានតែ​មួយ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ប្រទេស​ងាក​ទៅ​រក​របប​ផ្ដាច់ការ។ប៉ុន្តែ​អ្នកនាំពាក្យ គណបក្ស​កាន់​អំណាច​ឆ្លើយតប​ថា ការសម្រេច​បញ្ចូល​សមាជិក​ថ្មី​នេះ គឺជា​ការ​សម្រេច​នៃ​មហាសន្និបាត​ទាំងមូល​របស់​គណបក្ស។

ប្រភព៖RFA

https://goo.gl/3FgypD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា