ត្រឡប់ក្រោយ

អ្នក​កាសែត​ចង់​មាន​ឱកាស​និយាយ​ពី​ទុក្ខ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​លោក ហ៊ុន សែន

អ្នក​កាសែត​និង​អ្នក​ធ្វើ​ការ​ទាក់ទង​វិស័យ​សារព័ត៌មាន ស្នើ​ឲ្យ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នក​កាសែត ឲ្យ​មាន​ការ​បើក​ទូលាយ ព្រមទាំង​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​អាច​ប្រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ក្នុង​ពេល​បំពេញ​​ការងារ​តាម​វិជ្ជាជីវៈ​​ទៅ​កាន់​នាយករដ្ឋមន្ត្រី។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួប​អ្នក​កាសែត​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២១ មករា នេះ។អ្នក​កាសែត​ចង់​ឃើញ​អ្នក​រៀបចំ​កម្មវិធី​កែសម្រួល​ជំនួប​លោក ហ៊ុន សែន និង​អ្នក​សារព័ត៌មាន ទុក​ឱកាស​ឲ្យ​អ្នក​កាសែត​អាច​និយាយ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​បាន​ដឹង​ផង ដោយសារ​តែ​ក្នុង​ជំនួប​ឆ្នាំ​មុន លោក ហ៊ុន សែន យក​វេទិកា​និយាយ​តែ​ម្នាក់​ឯង។

ប្រភព៖RFA

https://goo.gl/3AqjUy

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា