ត្រឡប់ក្រោយ

ពលរដ្ឋ​នៅ​បុរីកីឡា​ផ្អាក​តវ៉ា​នៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ក្រោយ​អាជ្ញាធរ​សន្យា​ផ្ដល់​សំណង

ពលរដ្ឋ​បុរីកីឡា ប្រមាណ ១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា នេះ ផ្អាក​ការ​តវ៉ា​នៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ក្រោយ​ដែល​អាជ្ញាធរ​ខណ្ឌ​៧មករា ​សន្យា​ផ្ដល់​សំណង​ផ្ទះសម្បែង​នៅ​សប្ដាហ៍​ក្រោយ។ពលរដ្ឋ​បុរីកីឡា លោកស្រី ង៉ូវ ណារី មាន​ប្រសាសន៍​ថា ពួកគាត់​បាន​តវ៉ា​ពេញ​មួយ​ព្រឹក​នៅ​ខាង​មុខ​ផ្ទះ អ្នកស្រី ស៊ុយ សុផាន ក្នុង​ខណ្ឌ​ទួលគោក ដើម្បី​ចង់​ជួប​អ្នកស្រី​ផ្ទាល់ ពីព្រោះ​កន្លង​មក​ការ​ចរចា​ជាមួយ​អាជ្ញាធរ​មិន​ត្រូវរ៉ូវ​គ្នា។ ប៉ុន្តែ​អ្នកស្រី ស៊ុយ សុផាន មិន​បាន​ចេញ​មក​ជួប​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ខណ្ឌ​៧មករា បាន​តាម​មក​ហៅ​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ដោះស្រាយ​នៅ​ខណ្ឌ​វិញ។

ប្រភព៖RFA

https://goo.gl/GaRrDJ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា