ត្រឡប់ក្រោយ

លោក សម រង្ស៊ី បន្តពន្យល់អ្នកគាំទ្រពីចលនាសង្គ្រោះជាតិ ទោះបីមានការជំទាស់

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បានពន្យល់​ពីភាព​ខុសគ្នា​នៃការ​បង្កើត​ចលនា​សង្គ្រោះជាតិ និង​បក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រធាន​បក្ស លោក កឹម សុខា ដែល​​កំពុង​​ជាប់​​ឃុំ​​នោះ ប្រកាស​មិន​ចូល​រួម​ជាមួយ​ចលនា​នេះ។លោក សម រង្ស៊ី លើក​ឡើងថា «ក្នុងចលនា​​សង្គ្រោះជាតិ​នេះ ច្បាស់​ហើយ​មាន​អ្នក​មក​​ពីបក្ស​សង្គ្រោះជាតិ ប៉ុន្តែ មាន​អ្នក​ក្រៅ​​ច្រើន។ ដូចខ្ញុំនិយាយមិញ ខ្ញុំទៅអាមេរិក​បានជួប​ខ្លះ​ហើយ មាន​អ្នក​សារព័ត៌មាន ពួកអង្គ​ការក្រៅ​​រដ្ឋាភិបាល រឿង​សារព័ត៌​មាន រឿងសង្គមកិច្ចផ្សេងៗ ពីមុន​គេមិន​ចូល​គណបក្ស​ណា​ទាំងអស់មិនដឹងទឹកចិត្តគេយ៉ាងមិច គេគាំទ្របក្សដោយស្ងៀមស្ងាត់ ឬយ៉ាងណា? ដល់​តែបង្កើត​ចលនា គេចូល​​ចលនា ព្រោះវាទូលំ​​ទូលាយ មិនមែន​ឃោសនា​ឲ្យ​បក្សនេះ​ទេ»

ប្រភព៖VOD

https://goo.gl/ftbYuy

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា