ត្រឡប់ក្រោយ

លោក ហ៊ុន សែន​៖ បើ​មិន​ហ៊ាន​សរសេរ​រឿង​ពិត ក៏​មិន​អាចជួយ​សង្គម​បានដែរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃថា វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ក្តៅ ឬ​ត្រជាក់​ស្ថិតនៅលើ​ស្ថាប័ន និង​អ្នកសារព័ត៌មាន​ខ្លួនឯង​។ លោក​បានលើកឡើង​បែបនេះ​នា​ជំនួប​សំណេះសំណាល និង​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​ពីរ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២១ ខែមករា ឆ្នាំ​២០១៨ ដែលមាន​អ្នកចូលរួម​ប្រមាណ​៣៤០០​នាក់​។​«​បើ​ចង់​ក្តៅ​សរសេរ​ជេរប្រមាថ តែបើ​ចង់​ត្រជាក់​សរសេរ​លើកដៃ​លើកជើង​ទំយើ​បុគ្គល ជ្រុល​ហួសការ​ពិត​»​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចង់ឃើញ​ការថ្លឹងថ្លែង​ក្នុង​សំណេរ​របស់​អ្នកសារព័ត៌មាន ដោយ​មិន​សរសេរ​រឿង​ឲ្យ​ក្តៅ​តាមរយៈ​ការជេរប្រមាថ រហូតដល់​មានការ​ប្តឹងផ្តល់ ហើយ​មិន​សរសេរ​រឿង​ត្រជាក់ ជាមួយនឹង​ការ​ប្រឌិត​ថា​ល្អ​គ្រប់​រឿង​។​

ប្រភព៖ថ្មីៗ

https://goo.gl/AhUWCF

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា