ត្រឡប់ក្រោយ

មេធាវី៖លោក កឹម សុខា មិនចូលរួមចលនាផ្សេងក្រៅពីបក្សសង្គ្រោះជាតិ

មេធាវីការពារក្ដីឲ្យលោក កឹម សុខា បានឲ្យដឹងថាកូនក្ដីរបស់ខ្លួនថាមិន​ចូលរួម​ជា​មួយ​ចលនាផ្សេងណាក្រៅពីបក្សសង្គ្រោះជាតិនោះទេ ខណៈលោកសម រង្ស៊ី ប្រកាស​បង្កើតចលនាសង្គ្រោះជាតិ។លោកមេធាវី ផែង ហេង បានប្រាប់វីអូឌីឲ្យដឹងនៅថ្ងៃនេះថានៅពេលដែលចូលជួប ​លោក កឹម សុខា​កាលម្សិលមិញ កូនក្ដីរបស់លោកបានប្រាប់ថាលោកមិនចូលរួមជាមួយចលនាណាផ្សេងពីគណបក្សសង្គ្រោះជាតិ ដែលបោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត៣លាននាក់កាលពីឆ្នាំ២០១៣។លោកមេធាវី ផែង ហេង បានលើកឡើងថា«គាត់គ្រាន់តែប្រាប់ថាគាត់មិនចូលរួម និងមិនគាំទ្រចលនា ណា​មួយ​នោះទេ​»។

ប្រភព៖VOD

https://goo.gl/JBSBFR

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា