ត្រឡប់ក្រោយ

លោក​ហ៊ុន សែន​ថា សារព័ត៌មាន​ត្រូវ​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម

នៅ​ក្នុង​ពិធី​ជំនួប​សំណេះ​សំណាល​ប្រចាំ​ឆ្នាំ​លើក​ទី ២ ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ អ្នក​នាំ​ពាក្យ ​និង ​មន្ត្រី​ក្រសួង​ព័ត៌មាន​ជាង ៣៤០០ នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​កាល​ពី​យប់​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា សារព័ត៌មាន​ត្រូវ​តែ​ចុះ​ផ្សាយ​រឿង​ពិត ដើម្បី​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​តថភាព​នៅ​ក្នុង​សង្គម។លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ព័ត៌មាន​ទាំង​ល្អ និង​អាក្រក់ ត្រូវ​បញ្ចូល​មក​ជា​មួយ​គ្នា ដើម្បី​ក្លាយ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​មួយ​។ លោក​បញ្ជាក់​ថា​ ប្រសិន​បើរឿង​ពិត​ហើយ​អាក្រក់​មិន​បញ្ចេញ​មក មិន​អាច​ជួយ​សង្គម​បាន​នោះ​ទេ។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/hq7UPi

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា