ត្រឡប់ក្រោយ

គ​.​ជ​.​ប ត្រៀម​បោះពុម្ព​សន្លឹកឆ្នោត​ជាង​២​ម៉ឺន​៥​ពាន់ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​បោះពុម្ព​សន្លឹកឆ្នោត​ជាង ២​ម៉ឺន​៥​ពាន់​សន្លឹក សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការបោះពុម្ព​សន្លឹកឆ្នោត នឹងធ្វើ​ឡើង​នៅ​ចុងខែ​មករា ឆ្នាំ​២0១៨​នេះ ប៉ុន្តែ​គ​.​ជ​.​ប ពុំទាន់​កំណត់​ពេលវេលា​ឲ្យ​ច្បាស់​នោះទេ​ថា នៅ​ថ្ងៃ​ណា​។ អ្នកនាំពាក្យ​រូបនេះ ក៏​មិនទាន់​អាច​បញ្ជាក់ដែរថា ការបោះពុម្ព​សន្លឹកឆ្នោត នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​ដែរ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ចំនួន​ទឹកប្រាក់ យើង​មិនទាន់​ដឹង​ទេ​។ ដល់ពេល​ចាប់ផ្តើម​បោះពុម្ព ទើប​ដឹង​។ ពេលនោះយើង​នឹង​ប្រកាសប្រាប់​អ្នកកាសែត​ហើយ​»​។ 

ប្រភព៖ថ្មីៗ

https://goo.gl/kXG59m

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា