ត្រឡប់ក្រោយ

លោក ជា មុនី ត្រូវ​បាន​តុលាការកោះ​ហៅឲ្យ​ចូល​បំភ្លឺ ចំ​ខួប​១៤ ឆ្នាំ នៃ​ឃាតកម្ម​បង​ប្រុស​របស់​លោក

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​ចេញ​ដីកា​កោះ​ហៅ លោក ជា​ មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ពាក់​ព័ន្ធ​នឹង​ការ​ញុះ​ញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា។ យ៉ាង​ណាក៏​ដោយ នៅ​ព្រឹក​នេះ មិនមាន​ឡើយ​វត្តមាន លោក ជា មុនី ចូល​បំភ្លឺ តាម​ការ​កំណត់​របស់​តុលាការ​ក្រុង​ភ្នំពេញ។  ដីកា​កោះ​ហៅ​ឲ្យ លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ​នេះ ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​ក្រុម​មេធាវី​តំណាង​សហជីព​ប្រមាណ ១២០​ស្ថាប័ន កាល​ពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ កន្លង​ទៅ។

ប្រភព៖RFI

https://goo.gl/2RqVwv

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា