នាវាចម្បាំងចិន បន្តចូលចតនៅកំពង់ផែរាម។ សារព័ត៌មាន Nikkei Asia រាយការណ៍កាលពីថ្ងៃទី១ ខែមេសា ថា យ៉ាងហោចណាស់មាននាវាចម្បាំងរបស់ចិនពីរគ្រឿងបានបន្តចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម នៅក្រុងព្រះសីហនុ។ នាវាចម្បាំងរបស់ចិនទាំងនេះ ត្រូវបានគេឃើញចូលចតចុងក្រោយចាប់តាំងពីថ្ងៃទី២០ ខែមីនា។ សារព័ត៌មានដដែលនេះ រាយការណ៍ថា ផ្អែកតាមរូបភាពដែលខ្លួនទទួលបាន នាវាចម្បាំងមួយគ្រឿងត្រូវបានគេកំណត់អត្តសញ្ញាណថាជានាវាចម្បាំងល្បឿនលឿនខ្នាតតូច មានឈ្មោះថា Wenshan ដោយមានដោតទង់ជាតិចិន និងទង់ជាតិកងទ័ពរំដោះប្រជាជនចិន (PLA)។
ប្រភព RFA៖ https://comfrel.info/3J429qg
Join Telegram : https://t.me/COMFREL