គេហ ទំព័រ(វ៉េបសាយ) សម្លេងម្ចាស់ឆ្នោតកម្ពុជា គឺជាកន្លែងប្រមូលផ្តុំ គំនិត មតិ យោបល់និងផ្សព្វផ្សាយព័ត៌មានអំពី ភាពមិនប្រក្រតី/ព្រឹត្តិការណ៍នានាដែលទាក់ទងនិងដំណើរការបោះ ឆ្នោតនៅកម្ពុជា។
សម្លេង ម្ចាស់ឆ្នោតកម្ពុជា គឺជាសហគមន៍អនឡាញ (Internet) មួយ ដែលម្ចាស់ឆ្នោត និងជនទូទៅអាចបញ្ចេញមតិ យោបល់ ឬ គំនិតរបស់ខ្លួន និងធ្វើសេចក្តីរាយការណ៍ពីភាពមិនប្រក្រតី ឬព្រឹត្តិការណ៍ផ្សេងៗ ទាក់ទងនឹងដំណើរការបោះឆ្នោតនៅកម្ពុជា ដោយចូលរួមនៅក្នុង “សម្លេងម្ចាស់ឆ្នោតកម្ពុជា” ។
សម្លេង ម្ចាស់ឆ្នោតកម្ពុជាក៏ជាសហគមន៍មួយសម្រាប់ផ្តល់ព័ត៌មាននានាផង ដែរដល់ អ្នកដែលត្រូវការ ឬចាប់អារម្មណ៍ពីព័ត៌មានទាក់ទងនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ គេហទំព័រនេះមានផ្ទុកនូវព័ត៌មានដែលដកស្រង់ចេញ ឬរាយការណ៌ពីព្រព័ន្ធផ្សព្វផ្សាយ ឬ ស្ថាប័ននានា និងប្រជាពលរដ្ឋផ្ទាល់ដែលទាក់ទងនឹងដំណើការបោះឆ្នោតនៅកម្ពុជា។ ក្រៅពីដើរតួនាទីជាអ្នកប្រមូលផ្តុំនូវគំនិត មតិ យោបល់ និងព័ត៌មាននានា “សម្លេងម្ចាស់ឆ្នោតកម្ពុជា” ក៏ដើរតួនាទីដ៏សំខាន់មួយផ្សេងទៀត គឺ “ការងារអប់រំអ្នកបោះឆ្នោត”។ ព័ត៌មាន ក៏ដូចជារបៀបនៃការចូលរួមក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា រួមទាំងកម្មវិធីនយោបាយរបស់គណបក្សប្រកួតប្រជែងនានា គឺមាននៅក្នុង “សម្លេងម្ចាស់ឆ្នោតកម្ពុជា” ក្នុងបំណងដើម្បីឲ្យមានការចូលរួមក្នុងដំណើរការបោះឆ្នោតប្រកប ដោយអត្ថន័យរបស់ពលរដ្ឋកម្ពុជា។ ជាងនេះទៅទៀត សហគមន៍ដែលជាអ្នកប្រើប្រាស់វ៉េបសាយ គឺអាចសួរសំណួរផ្សេងៗទាក់ទងនឹងដំណើរការបោះឆ្នោតនៅកម្ពុជា មកកាន់ក្រុមការងារ ហើយចម្លើយនឹងត្រូវបានផ្តល់ជូន។
ចុង ក្រោយ តួនាទីរបស់ “សម្លេងម្ចាស់ឆ្នោតកម្ពុជា” គឺជាកន្លែងសម្រាប់ “តស៊ូមតិ” របស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមធ្វើកំណែទម្រង់ការបោះ ឆ្នោតឲ្យកាន់តែប្រសើរ និងមានអត្ថន័យថែមទៀត។
ព័ត៌ មាន ក៏ដូចជាគំនិតរបស់អ្នកចូលរួម និងត្រូវបានប្រមូលផ្តុំ និងចងក្រងដែលមានភស្តុតាងច្បាស់លាស់ សម្រាប់ការតស៊ូមតិ។