ការបោះឆ្នោត
កាលបរិច្ឆេទសំខាន់ៗនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣
- ៣១ ធ្នូ ២០១២ - ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២ ដោយ គ.ជ.ប
- ២៩ មេសា ដល់ ១០ ឧសភា ឆ្នាំ២០១៣ - ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន
- ០១ ដល់ ២៥ មិថុនា ២០១៣ - ការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោត
- ២៦ មិថុនា ២០១៣ - ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត
- ២៧ មិថុនា ដល់ ២៦ កក្កដា ២០១៣ - ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣
- ២៧ កក្កដា ២០១៣ - ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅ ការិយាល័យបោះឆ្នោត
- ២៨ កក្កដា ២០១៣ - ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោត
- ១៤ សីហា ដល់ ០៨ កញ្ញា ២០១៣ - ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត
ព័ត៌មានខ្លះពី ការបោះឆ្នោតនៅកម្ពុជា
តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នា ថ្ងៃទី ២៣ខែតុលា ឆ្នាំ ១៩៩១ បានតម្រូវឱ្យកម្ពុជា រៀបចំ ការបោះឆ្នោត ជាសកល ដោយ សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះ បង្កើត ស្ថាប័នគ្រប់គ្រងប្រទេស និង កសាងនីតិរដ្ឋ។ ក្រោមកិច្ចរៀបចំ របស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ សភាធម្មនុញ្ញមួយ បាននិមិត្តឡើង នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី តាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញមួយ ដែលត្រូវបាន សភា អនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើម ឱ្យមានការបោះឆ្នោត ៤ប្រភេទ ៖
រូបភាព UN៖ ស្រ្តីពរកូនចូលរួមបោះឆ្នោតក្នុងឆ្នាំ១៩៩៣
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង
- ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
ការបោះឆ្នោតទាំងនេះ ធ្លាប់បានរៀបចំឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ដោយត្រូវបានរៀបចំតាមបែប សកល និងអសកល។ ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្ន គ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។
១. ការបោះឆ្នោតបែបសកល ៖ សម្រាប់ការបោះឆ្នោតជាសកល អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តាមការអនុវត្តនៅកម្ពុជា មានត្រឹមតែ ការបោះឆ្នោតពីរ ប៉ុណ្ណោះដែលប្រកាន់យកការបោះឆ្នោតបែបសកល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។
អានបន្ត...
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង... អានបន្ត...
២. ការបោះឆ្នោតបែបអសកល ៖ ការបោះឆ្នោតអសកល អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងជាសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ កន្លងមកមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ អានបន្ត...
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលភូមិភាគបោះឆ្នោត។ អានបន្ត...
រូបភាព អង្គការសហប្រជាជាតិ ៖ សមាជិកនៃអង្គការសហប្រជាជាតិ
ចែកប័ណ្ណព័ត៌មានអំពីកិច្ចប្រជុំពហុបក្សសម្រាប់ការបោះឆ្នោតជ្រើស
រើសសមាជិកសភា កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៩៣
ការបោះឆ្នោតដែលនឹងមកដល់
កាលបរិច្ឆេទ ការបោះឆ្នោត ទីកន្លែង
ថ្ងៃអាទិត្យ-ទី២៨-ខែកក្កដា-ឆ្នាំ២០១៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ (២០១៣-២០១៨) ប្រទេសកម្ពុជា
ព័ត៌មានបន្ថែមផ្សេងទៀត
១ ការចុះឈ្មោះបោះឆ្នោត
តើឯកសារណាខ្លះដែលអាចប្រើប្រាស់ដើម្បីចុះឈ្មោះបោះឆ្នោត ? មើលឯកសាររូបភាព
២ ប្រតិទិនបោះឆ្នោត
កម្ពុជានឹងរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ឃោសនាបោះឆ្នោត ការបោះឆ្នោត ដែលនឹងមកដល់ជាបន្តបន្ទាប់... រកមើលប្រតិទិនបោះឆ្នោត
៣ បទល្មើសបោះឆ្នោត
ច្បាប់បោះឆ្នោតបានរិតបណ្តឹងសកម្មភាពមួយចំនួន... អានបន្ត
៤ ការឃោសនាបោះឆ្នោត
រយៈពេលនៃការឃោសនាបោះឆ្នោត អាចប្រែប្រូលទៅតាមប្រភេទនៃការបោះឆ្នោត តែជាទូទៅ ការឃោសនាបោះឆ្នោត ត្រូវបញ្ចប់ ឱ្យបានមុនថ្ងៃបោះឆ្នោត ២៤ ម៉ោង... អានបន្ត
៥ ការចុះបញ្ជីគណបក្សនយោបាយ
ដើម្បីចូលរូមប្រជែងនឹងការបោះឆ្នោត គណបក្សនយោបាយត្រូវចុះបញ្ជីគណបក្សនយោបាយ... អានបន្ត
កត់ត្រាចូល / ចុះឈ្មោះ
លទ្ធផល និងអាសនៈនៃការបោះឆ្នោត
»តារាងលទ្ធផលសម្លេងឆ្នោត និងអាសនៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ ឆ្នាំ២០០៩
»ប្រវត្តិសង្ខេបតំណាងរាស្រ្ត នីតិកាលទី៤ (២០០៨-២០១៣)
តួនាទី សិទ្ធិ និង អំណាច
ទាញយក PDF
ការបោះឆ្នោតនិងការបញេ្ចញមតិ
ទាញយក PDF
ទាក់ទងទៅនឹងព័ត៌មាន
ទីនេះ