រដ្ឋធម្មនុញ្ញកម្ពុជា គាំពារប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី១៨ ឆ្នាំ ឡើងទៅ អាចមានសិទ្ធិបោះឆ្នោត និងអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្តបាន ពេលមានអាយុ ២៥ ឆ្នាំ។ លើសពីនេះទៀត នៅពេលដែលប្រជាពលរដ្ឋខ្មែរ មានអាយុ ៤០ ឆ្នាំ ពលរដ្ឋទាំងពីរភេទ អាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ ទោះបីជាយ៉ាងនេះ តាមរយៈច្បាប់បោះឆ្នោត អាចនឹងមាន បទប្បញ្ញតិ្ត និងវិធានមួយចំនួនបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។
ច្បាប់បោះឆ្នោតដែលអានុភាពបន្ថយសិទ្ធិបោះឆ្នោតកំពុងប្រើប្រាស់នៅកម្ពុជារួមមាន ៖