នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្ករបានចំនួន ១៦៦ ៤៥១តោន ទៅទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ប្រមាណ១២៣លានដុល្លារ។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ ២ ២២០ ៧២៩ តោន ដែរ ដោយគិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារ។ សរុបទឹកប្រាក់ដែលកម្ពុជាទទួល បានពីការនាំចេញស្រូវនិងអង្គរនេះ មានព្រមាណ ៧២៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ប្រភព ថ្មីៗ ៖ https://comfrel.info/4aK3YV7
Join Telegram : https://t.me/COMFREL