ពលរដ្ឋរស់នៅស្រុកកោះធំ ខេត្តកណ្ដាលមួយចំនួនប្រឈមនឹងបាត់បង់មុខរបរធ្វើម្សៅជ្រែលក់ ដោយសារបញ្ហាគ្មានទីផ្សារលក់ផលិតផល និងដើមជ្រែប្រឈមនឹងផុតពូជ ខណៈអ្នកខ្លះបោះបង់មុខរបរនេះចោល។ ថ្វីត្បិតការផលិតម្សៅជ្រែលក់ត្រូវការកម្លាំងពលកម្មច្រើន និងទទួលបានប្រាក់ចំណូលទាបក្ដី ប៉ុន្តែមុខរបរមួយនេះជាអត្តសញ្ញាណរបស់អ្នកភូមិពោធិមិត្ត ស្រុកកោះធំ។មុខរបរផលិតម្សៅជ្រែពីដើមជ្រែលក់ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតគឺជាមុខរបរតជំនាន់តាំងពីដូនតារបស់អ្នកភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ទោះបីជាដើមជ្រែនេះផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅពឹងផ្អែកលើការធ្វើម្សៅជ្រែលក់ក្ដី ក៏រដ្ឋាភិបាលមិនបានខ្វាយខ្វល់រកទីផ្សារលក់ផលិតផលឱ្យពួកគាត់ដែរ។
ប្រភព RFA៖ https://comfrel.info/49KTzYw
Join Telegram : https://t.me/COMFREL