អាជ្ញាធរក្រុងភ្នំពេញបន្តមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិប្រមូលផ្តុំធ្វើបាតុកម្មទាមទារដោះលែងអ្នកទោសមនសិការនៅទីលានប្រជាធិបតេយ្យ។ មន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិចាត់ទុកការសម្រេចនេះជាការរឹតត្បិតលើសេរីភាពរបស់ពលរដ្ឋដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ហើយគណបក្សកម្លាំងជាតិនឹងតវ៉ារឿងនេះទៅក្រសួងមហាផ្ទៃបន្តទៀត។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថាការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
ប្រភព RFA៖ https://comfrel.info/3Ro0D7d
Join Telegram : https://t.me/COMFREL