អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា កម្ពុជាពុំទាន់មានស្ថិរភាពនយោបាយ និងមានអភិបាលកិច្ចល្អនៅឡើយសម្រាប់ផ្ដល់ទំនុកចិត្តដល់អ្នកជំនួញដែលមានសក្ដានុពលឱ្យចូលមកបោះវិនិយោគទុននៅកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា អំពាវនាវដល់អ្នកជំនួញចិន និងនៅក្នុងតំបន់អាស៊ាន ចូលមកបោះទុនវិនិយោគនៅកម្ពុជាបន្ថែម ដោយសារលោកអះអាងថា កម្ពុជាមានសន្តិភាព និងស្ថិរភាពផ្នែកនយោបាយពេញលេញសម្រាប់គាំទ្រអ្នកជំនួញបរទេស។
ប្រភព RFA៖ https://comfrel.info/46RDHDW
Join Telegram : https://t.me/COMFREL