ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តកម្ចីរួមទាំងជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៩៣,៦ លានដុល្លារដល់កម្ពុជា ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព-អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ដោយបញ្ជាក់ថា កញ្ចប់ថវិកានេះ គឺជួយពលរដ្ឋចំនួន៨,៨ម៉ឺនគ្រួសារ រស់នៅក្នុងខេត្តចំនួន៩របស់កម្ពុជា ឱ្យទទួលបានទឹកមានសុវត្ថិភាព និងអនាម័យសម្រាប់ប្រើប្រាស់។
ប្រភព ថ្មីៗ ៖ https://comfrel.info/4gcTRfo
Join Telegram : https://t.me/COMFREL