ពលករខ្មែរធ្វើការនៅប្រទេសថៃ ចោទមន្ត្រីប៉ូលិសខ្មែរ-ថៃ នៅច្រកប៉ោយប៉ែត ថា បានគប់គិតគ្នាគំរាមយកលុយពួកគាត់ ចន្លោះពី ៤ពាន់ ទៅ៥ពាន់បាត ដែលស្មើជាង ៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ទើបទទួលបានលិខិតឆ្លងដែនថ្មី។ ការទាមទារលុយពីមន្ត្រីប៉ូលិសខ្មែរ-ថៃ នេះ ក្រោមហេតុផលថា ពលករទាំងនោះ មិនបានវាយបិទសញ្ញាមេដៃ លិខិតឆ្លងដែនចាស់ដែលផុតកំណត់ ។ ពួកគាត់ថា ដើម្បីទទួលបានលិខិតឆ្លងដែនថ្មី គឺតម្រូវបង់លុយជាមុន។ មន្ត្រីសង្គមស៊ីវិលថា ការជំរិតទារលុយរបស់មន្ត្រីនេះ គឺជាទង្វើខុសច្បាប់ដែលរដ្ឋាភិបាល ត្រូវតែចាត់វិធានការជាបន្ទាន់។
ប្រភព RFA៖ https://comfrel.info/4dca2qc
Join Telegram : https://t.me/COMFREL