យោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរៈភាសារ ដែលបានចេញផ្សាយកាលពីថ្ងៃ២៣ កុម្ភះ ដោយបានដកស្រង់ការលើកឡើងរបស់លោក សុន ឆ័យ និងលោក ជាម យៀប គណបក្សទាំងពីរថា នឹងពិភាក្សាពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិអំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិត ស្តង់ដារនៃកំណែទម្រង់ការបោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈមួយចំនួន ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សទាំងពីរបានបន្ថែមថា រាល់កំណែទម្រង់ណាមួយក៏ដោយ ត្រូវស្របតាមច្បាប់របស់កម្ពុជា ប៉ុន្តែមិនទាត់ចោលនូវអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះទេ។