លោក សរ មូរ៉ា ប្រធានសហព័ន្ធសហជីពចំណីអាហារ ភេសជ្ជៈ និងសេវាកម្មកម្ពុជាបានថ្លែង ប្រាប់គេហទំព័រថ្មីៗនៅរសៀលថ្ងៃអង្គារម្សិលម៉ិញថា លោក វន់ ពៅទទួលបានពានរង្វាន់កិត្តិយស ឈ្មោះអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គមពីទីក្រុងGhent ប្រទេសបែលហ្សិក (Honorary Award for Social Justice ) ។ លោកបញ្ជាក់ថា លោក វន់ ពៅ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ដែលស្ថាប័នខាងលើជ្រើសរើសសម្រាប់ពានរង្វាន់ប្រចាំឆ្នាំ២០១៤ ។តែលោក សរ មូរ៉ាសហសេវិករបស់លោក វន់ ពៅ មិនទាន់ប្រាប់ពី ពេលវេលាដែលក្រុមប្រឹក្សាទីក្រុងGhent ប្រគល់ពានរង្វាន់កិត្តិយសនៅពេលណានោះទេ។