សេចក្តី​ណែ​នាំ​ក្រសួង​អប់រំ​ ឲ្យ​បង្កើត​មជ្ឈ​មណ្ឌល​យុវជន ឲ្យ​មាន​នៅ​គ្រប់​រាជ​ធានី-ខេត្ត​

2014-02-28 15:20:00 5086 Views

«បើមានមណ្ឌលយុវជនពួកគេអាចផ្លាស់ប្តូរយោបល់គ្នាបាន។ ជួនកាលសិស្សអាចលើកឡើងពីគ្រូបង្រៀនមិនកើត និងបញ្ហាផ្សេងៗដែលជួបប្រទះក្នុងសាលា តែគ្មានកន្លែងនិយាយ» នេះជាការលើកឡើងរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ។ លោកយល់ថាដោយសារ សព្វថ្ងៃមានក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារនៅសាលាកម្រិតទូទៅ ប៉ុន្តែពួកគេត្រូវការកន្លែងសម្រាប់ពិភាក្សា និង​ផ្លាស់​ប្តូរ​យោ​បល់រវាងមាតា បិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីបញ្ហានៃការសិក្សារបស់សិស្សទាំងនោះ ហើយក្រៅពីនេះមណ្ឌលយុវជននឹងក្លាយជាកន្លែងបណ្តុះបណ្តាលវគ្គបំណិន ជីវិត វគ្គពង្រឹងសមត្ថភាព សហ​គ្រិន​ភាព​ដល់​យុវជន​ផងដែរ។

ដោយឡែកក្នុងការបង្កើតនេះ លោក ហង់ ជួនណារ៉ុន បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃ ទី២៥ ខែ កុម្ភៈដល់មន្ទីរអប់រំរាជធានី-ខេត្ត «ត្រូវរកទីតាំងដីសម្រាប់សាងសង់មជ្ឈមណ្ឌលយុវជន ឲ្យមាននៅគ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ» ដែលនេះជាការឆ្លើយតបតាមផែនការយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពី ការអភិវឌ្ឍន៍យុវជនកម្ពុជាដែលបានអនុម័តកាលពីឆ្នាំ ២០១១។ បន្ថែមពីនេះ មណ្ឌលយុវជន «បណ្តុះស្មារតី និង​លើកទឹក​ចិត្តយុវជន​ឲ្យ​ចូល​រួម​ការងារ​ស្ម័គ្រចិត្តនៅតាមសហគមន៍ តាមទីប្រជុំជន ជនបទ និងតំបន់ដាច់ស្រយាល»។

គេហទំព័រភ្នំពេញ ប៉ុស្តិ៍ដដែលនេះក៏បានដកស្រង់ លិខិតរបស់លោករដ្ឋមន្ត្រី ដោយមានការបញ្ជាក់ពីតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលយុវជន ដែលនឹងមានសមាជិកអាយុពី ១៥ ដល់ ៣០ឆ្នាំ គឺបណ្តុះបណ្តាលជំនាញទន់ និង​បំណិន​ជីវិត សមត្ថភាពជំនាញវគ្គខ្លីៗ។ ក្រៅពីនេះ ក៏ត្រូវបង្កើតកម្មវិធីដែលអាចកសាងសមត្ថភាពជំនាញការងារស្ម័គ្រ ចិត្ត និងការងារហាត់ការដល់យុវជន លើកកម្ពស់វិស័យសិល្បៈ វប្បធម៌ និងបរិស្ថាន បង្កើតកម្មវិធីបង្កើនចំណេះដឹង និង​បទ​ពិសោធ​ដើម្បីផ្សារភា្ជប់យុវជន និងស្មារតីទទួលខុសត្រូវ។

ការបង្កើតមជ្ឈមណ្ឌលយុវជនជាការឧបត្ថម្ភថវិកាពីរដ្ឋាភិបាល និងសប្បុរសជនផ្សេងៗ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ប៉ុន្តែ លោក ហង់ ជួនណារ៉ុន មិនអាចប្រាប់ពីទំហំថវិកាដែលនឹងត្រូវចំណាយលើការសាងសង់មណ្ឌល ទាំងនេះឡើយ៕

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា