ក្រសួង​យុត្តិ​ធម៌​ នឹង​បញ្ជូន​ជា​កញ្ចប់​នូវ​ច្បាប់​សំខាន់ៗ​ចំនួន​បី​ទៅកាន់​ទីស្តី​ការ គណៈ​រដ្ឋ​មន្ត្រី​នៅ​ក្នុង​អំឡុងខែ​មី​នា​នេះ​

2014-03-06 11:45:00 5065 Views

យោងតាមគេហទំព័រវីអូអេជាខេមរភាសារដែលបានចេញផ្សាយនាព្រឹកនេះបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបបានឲ្យដឹងនៅថ្ងៃពុធម្សិលម៉ិញ ថា ក្រសួងយុត្តិធម៌នឹងបញ្ជូនច្បាប់សំខាន់ៗចំនួនបីទៅកាន់ទីស្តីការ គណៈរដ្ឋមន្ត្រីនៅក្នុងអំឡុងខែមិនានេះ។ ច្បាប់ទាំងនេះត្រូវគេដឹងថា អាចជាមូលដ្ឋាននៃការកែទម្រង់យុត្តិធម៌ ដែលទទួលរងការរិះគន់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។

គេហទំព័រដដែលបានលើកឡើងថា លោកសំ ប្រជាមានិត្យ នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌មានប្រសាសន៍ថា អន្តរក្រសួង ដែលមាន៣១ស្ថាប័ន បានធ្វើការប្រជុំ និងអនុម័តសេចក្តីព្រាងច្បាប់សម្រាប់មូលដ្ឋាននៃការកែទម្រង់យុត្តិ ធម៌នេះបានចំនួនពីររួចមកហើយ នៅក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ទី៣ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា នឹងត្រូវដាក់ឲ្យពិភាក្សាក្នុងអន្តរក្រសួងនៅសប្តាហ៍ក្រោយនេះ។

លោកសំ ប្រជាមានិត្យបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងបីនឹងត្រូវបញ្ជូនជាកញ្ចប់ទៅកាន់ ទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងខែមិនានេះ។

សហគមន៍អន្តរជាតិបានទាមទារជាញឹកញាប់នាពេលកន្លងមក ឲ្យប្រទេសកម្ពុជាធ្វើការកែទម្រង់ប្រព័ន្ធតុលាការរបស់ខ្លួន ដែលទទួលរងការរិះគន់អំពីអំពើពុករលួយនិងលម្អៀងទៅរកគណបក្សកាន់ អំណាច។

លោកហ៊ុន សែនធ្លាប់បានលើកឡើងក្នុងពេលថ្មីនេះដែរថា សេចក្តីព្រាងច្បាប់ទាំងបីធានាដល់ឯករាជ្យភាពរបស់តុលាការ ហើយនឹងត្រូវអនុម័តនៅក្នុងឆមាសទី១នៃឆ្នាំ២០១៤ នេះ។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា