ក្រុម​ប្រឹក្សាធម្មនុញ្ញឆ្លើយតបថា ​បម្រាប​​ជួប​ជុំ​​របស់​​ពល​រដ្ឋ ​មិន​​ស្ថិត​​នៅ​ក្នុង​​សមត្ថ​កិច្ច​​របស់​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​ទេ

2014-03-21 14:50:00 4912 Views

អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណ​វិចិត្រ មានប្រសាសន៍ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា  ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ជួបប្រជុំគ្នា កាល​ពី​ម្សិលមិញ និង​បាន​សម្រេច​ឆ្លើយតប​ទៅ អគ្គលេខាធិការ​គណបក្ស​ជាតិ​និយម​ថា បម្រាប​ជួបជុំ​របស់​ពលរដ្ឋ មិន​ស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ​។​

​អគ្គលេខាធិការ​គណបក្ស​ជាតិនិយម​លោក មុត ចន្ថា មានប្រសាសន៍ថា មានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​មួយ​ទេ ដែល​មាន​សិទ្ធិ​បកស្រាយ​ធម្មនុញ្ញភាព ដូចជាបម្រាម សេចក្ដីព្រាងច្បាប់ ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា និង​សារាច​រណ៍ ឬ​សេចក្តីណែនាំ ដែល​រដ្ឋាភិបាល​បាន​ចេញ​។ លោក​បន្ដថា បើ​មិន​មាន​វិធានការ និង​ការបកស្រាយ​ឲ្យបាន​ច្បាស់​ទេ លោក​នឹង​ប្រើ​យន្ដការ​អន្ដរជាតិ និង​លើក​បញ្ហា​នេះ​ទៅ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​បកស្រាយ​នូវ​ច្បាប់ និង​បម្រាម​នេះ​ «​យើង​ឃើញថា​រឿង​វា​រំលោភ​លើ​មេ​ត្រា ១៩ នៃ iccpr និង អញ្ចិង​យើង​ប្តឹងទៅ គណៈកម្មការ​សឹទ្ធមនុ​ស្ស ដែល​ជា​គណៈកម្មការ​មួយ បង្កើត​ចេញ​មក ដើម្បី​តាមដាន​លើ​ការអនុវត្ត លើ​សន្ធិសញ្ញា​ស្តីពី​សិទ្ធ​ពលរដ្ឋ​និង​សិទ្ធ​នយោបាយ ប្តឹងទៅ​អង្គការសហប្រជាជាតិ គណៈកម្មការ​សហប្រជាជាតិ ដើម្បី​ឲ្យ​បកស្រាយ តាម​អ្នក​រាយ​ការណ៏​ពិសេស បាទ​»​។​

 

កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា អគ្គលេខាធិការ​គណបក្ស​ជាតិនិយម​លោក មុត ចន្ថា បាន​ផ្ញើលិខិត​ជូន​ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ស្នើ​ឲ្យ​បកស្រាយ​បម្រាម​ជួបជុំ​របស់​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ដោយ​លើកឡើង​ថា បម្រាម​នេះ ធ្វើឡើង​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កំពុងតែ​បំពាន​សិទ្ធិ​ធ្វើ​កូដកម្ម​-​បាតុកម្ម​ដោយ​សន្តិវិធី ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​ជំពូក​ទី​៣ មាត្រា​ទី​៣៧​។​

 

បំរាម​នៃ​ការជួបជុំ ត្រូវបាន​អនុវត្ត​កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បង្ក្រាប​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​កម្មករ​យ៉ាងតិច​៥​នាក់ ស្លាប់ និង​ការ​បំបែក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

 

ដកស្រង់ពីគេហទំព័រវីអូឌីចេញផ្សាយនារសៀលថ្ងៃ២១ មីនា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា