លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងនៅថ្ងៃអង្គារម្សិលម៉ិញ ថាច្បាប់ពិសេសចំនួនបី រាប់ទាំងច្បាប់ស្ដីពីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម នឹងអាចនុម័តក្នុងពេលដ៏ឆាប់ខាងមុខ។ ក្រសួងយុត្តិធម៌បានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីហើយ បន្ទាប់ពីឆ្លងកិច្ចប្រជុំអន្តរក្រសួងជាច្រើនលើក។
សេចក្ដីព្រាងច្បាប់ទាំងបីនោះរួមមាន ច្បាប់ស្ដីពីការចាត់តាំងតុលាការ សេចក្ដីច្បាប់ស្តីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្ដីច្បាប់ស្តីពីលក្ខន្តិក:ចៅក្រម និងព្រះរាជអាជ្ញា។
កាលពីថ្ងៃទី៣ ខែមិនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់បង្ហាញក្ដីរំពឹងផងដែរថា ច្បាប់ស្ដីពីច្បាប់ស្តីការចាត់តាំងតុលាការ ច្បាប់ស្តីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិក:ចៅក្រម និងព្រះរាជអាជ្ញា នឹងអនុម័តក្នុងពេលតែមួយ នាពាក់កណ្ដាលឆ្នាំ២០១៤នេះ។
នៅថ្ងៃសុក្រសប្ដាហ៍នេះ បើគ្មានអ្វីប្រែប្រួលទេនោះ គណៈរដ្ឋមន្ត្រី នឹងបើកសម័យប្រជុំរបស់ខ្លួន ហើយថាតើវាអាចនឹងក្លាយជារបៀបវារៈពិភាក្សារបស់គណៈរដ្ឋមន្ត្រីដែរ ឬទេ។
(ដកស្រង់ពីគេហទំព័រព័ត៌មានថ្មីៗដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០១៤)