ក្រសួងមហាផ្ទៃចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ពីបាតុកម្មគណបក្សសង្គ្រោះជាតិ

2014-03-28 10:15:00 4898 Views

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៤ ក្រសួងមហាផ្ទៃបានចេញរបាយការណ៍ធ្វើឡើយដោយ គណៈកម្មាការបូកសរុបពីការខូចខាតមកពីការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។របាយការណ៍ បានឲ្យដឹងថា​ ការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះ​​​​​ជាតិ​កន្លង បានធ្វើឲ្យមានការខូតខាត ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ​ និងរបស់ឯកជនជាច្រើន ព្រមទាំងបានបណ្ដាលឲ្យមានការស្លាប់នូវ ប្រជាពលរដ្ឋ និងរបួសជាច្រើននាក់ផងដែរ​។ របាយការណ៍នោះ បានបង្ហាញពីការខូចខាតដែល ប៉ះពាល់ដល់ធនធានមនុស្ស និងទ្រព្យសម្បត្តិសាធារណៈរដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជនរួមមាន៖

·         - ប្រជាពលរដ្ឋស្លាប់០៤នាក់ (ប្រុស) និងរងរបួស ៣៥នាក់ (ស្រី ០៤នាក់)

·         -  កងកម្លាំងរាជអាវុធហត្ថរងរបួសស្រាល២៩នាក់

·         - កងកម្លាំងនគរបាលជាតិរងរបួសមានចំនួន១៦នាក់ (របួសធ្ងន់០៨នាក់ និង ស្រាល០៨នាក់)

·         -  ឃុំខ្លួនមនុស្សចំនួន ២៣នាក់ (បញ្ជូនទៅតុលាការ) និង មនុស្ស១០នាក់ផ្សេងទៀត។

ក្នុងរបាយការណ៍នោះបានបង្ហាញថា ការខូចខាតទ្រព្យសម្បត្តិសាធារណៈរដ្ឋ និងទ្រព្យសម្បត្តិរបស់ ឯកជននៅរាជធានីភ្នំពេញ មានចំនួន ២៤៦, ៣៥៣,០០០រៀល និង ២១៤,១០០ ដុល្លាអាមេរិក។ និងមានការខូចខាត ទ្រព្យសម្បត្តិរោងចក្រ​ចំនួន៩៥ រោងចក្រមានទឹកប្រាក់ប៉ាន់ស្មាន ប្រមាណ ៧២,២៣៣,៧០៣ ដុល្លាអាមេរិក នេះបើតាមការរបាយការណ៍របស់ សមាគមរោងចក្រកាត់ដេរ កម្ពុជា (GMAC)របាយការណ៍បានបន្តថាមានរោងចក្រតាមបណ្តាលខេត្តមួយចំនួនក៍ទទួលរងការ ខូចខាតផងដែរ។

មិនតែប៉ុណ្ណោះ របាយការដដែល​ បានចោទប្រកាន់ថា ការដឹងនាំបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ធ្វើឲ្យគណបក្សសង្រ្គោះជាតិបានធ្វើឲ្យមានការរើសអើងជាតិសាសន៍ បំបែកបំបាក់សាមគ្គីបង្ក អនាធិបតេយ្យ មិនមានការទទួលខុសត្រូវ និងមិនគោរព​ច្បាប់​ដែល​នៅជាធរមាន និង​ប៉ះពាល់ដល់សុវត្ថភាព សណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ របស់ប្រជាពលរដ្ន និងវិនិយោគដទៃទៀតយ៉ាងធ្ងន់ធ្ងរ។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា