សហភាពអឺរ៉ុប (EU) ប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២លាន ៩សែនអឺរ៉ូ សម្រាប់កម្មវិធីពង្រឹងសកម្មភាពសង្គមស៊ីវិល និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ដែលជាគ្រឹះក្នុងការលើកកម្ពស់សង្គមកម្ពុជា ឱ្យកាន់តែមានភាពបើកចំហ ប្រជាធិបតេយ្យ និងសមភាព និងឯករាជ្យភាពនៃបណ្ដាញផ្សព្វផ្សាយព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែមីនា គូសបញ្ជាក់ថា ថវិកាជំនួយដែលមានតម្លៃស្មើនឹងជាង ៣លាន ៩សែនដុល្លារអាមេរិក នឹងផ្តល់ជូនដល់អង្គការ សមាគមនានា ដែលធ្វើការងារទាក់ទងនឹងវិស័យទាំងអស់នេះ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ បង្កើនការអភិវឌ្ឍ ព្រមទាំងតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មសាធារណៈ។
ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ មីនាឆ្នាំ២០១៤។