លោកអង្គវង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌កាលពីពេលថ្មីនេះក្នុងពិធីចូលរួមសន្និសីទ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន និងជម្រើសជំនួសការឃុំខ្លួន ដែលរៀបចំដោយឧត្តមស្នង ការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅសណ្ឋាគារកាំបូឌីយ៉ា នោះលោក រដ្ឋមន្ត្រី បញ្ជាក់ថាសេចក្តីព្រាង ច្បាប់សំខាន់ចំនួន៣ ដែលលោកនាយករដ្ឋមន្ត្រី បានជំរុញ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពេញ អង្គនាពេលកន្លងមកឲ្យក្រសួងយុត្តិធម៌ធ្វើសេចក្តីច្បាប់នៅឲ្យបាន ឆាប់ គឺមកដល់ពេលនេះ សេចក្តី ព្រាងច្បាប់ទាំងបីនោះត្រូវបានអន្តរក្រសួងបានចក្រងជាសេចក្តីព្រាងច្បាប់ចប់សព្វគ្រប់ហើយ ។
លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង ៣ដែល បានធ្វើចប់នោះគឺសេចក្តីព្រាងស្តីពីច្បាប់ស្តីពី សហលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា សេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃអង្គការតុលាការ និងសេចក្តីព្រាងច្បាប់ស្តីពី ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ សេចក្តីព្រាងច្បាប់ទាំង៣នោះបញ្ជូនទៅដល់គណៈរដ្ឋមន្ត្រី ដើម្បីពីនិត្យសំរេចឆ្លង និងបញ្ជូនទៅ សភាប្រជុំអនុម័តនៅពេលខាងមុខ។
ប្រភពពីសារព័ត៌មានក្នុងស្រុក នានាដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។