គណៈកម្មាធិការខុមហ្រែលនាព្រឹកថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០១៤ នេះបានរៀបចំកិច្ចពិភាក្សាតុមូលមួយស្តីអំពី "កំណែទម្រង់ រដ្ឋសភា" នៅភោជនីយដ្ឋានខ្មែរសុរិន្ទ។ សមាសភាពអ្នកចូលរួមមានសិស្ស និស្សិត តំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងគណបក្សនយោបាយ ប្រមាណជា៨០នាក់ និងសារព័ត៌មានផងដែរ។
ចំនែកវាគ្មិនសំខាន់ៗដែលបានគ្រោងចូលរួមក្នុងការពិភាក្សាមានលោកបណ្ឌិត សុខ ទូច លោក សុក សំអឿន លោក ស៊ុន ឆ័យ Konrad និងលោក នី ចរិយា។
គោលបំណងនៃកិច្ចពិភាក្សាតុមូលនេះគឺ៖
ទី១ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី សកម្មភាពតំណាងរាស្រ្ត បេក្ខជនជាប់ឆ្នោត និងដំណើរការរដ្ឋសភា។
ទី២ ជជែកពិភាក្សា ផ្តល់អនុសាសន៍ស្តីពី កំណែទម្រង់រដ្ឋសភា។